គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ​បន្តប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១,១៥៤នាក់ នៅស្រុកបាធាយ

(កំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានប្រារព្ធពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១.១៥៤ នាក់ នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ។

ពិធីដ៏អធិកអធមនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុក-ឃុំ សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក-ឃុំ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន។

ស្ថិតក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ព្រមទាំងបានស្ម័គ្រចិត្តសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្ស ដោយមានការយល់ដឹងច្បាស់លាស់អំពីគោលការណ៍ និងគោលនយោបាយរបស់គណបក្ស។
ទាំងនេះ សបញ្ជាក់ពីការមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *