តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសតែងតាំងប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន» ដែលប្រកាសតែងតាំងលោក ព្រំ ប៊ុនថន ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ទី២០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដិនថ្មី ត្រូវតែសហការគ្នាជាមួយនឹងកងកម្លាំងដែរឈរជើងតាមបណ្តោយព្រំដែន ទប់ស្កាត់ និងបង្រ្កាបបទល្មើសទំនិញគេចពន្ធឆ្លងដែន ជាពិសេសបទល្មើសជួញដូរមនុស្ស ជួញដូរអាវុធខុសច្បាប់គ្រប់ប្រភេទ ។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា មន្ត្រីប្រចាំការទាំងអស់ ត្រូវរួមសហការគ្នាយ៉ាងម៉ឺងម៉ាត់ជាមួយកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺការទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពនាំចូលទំនិញគេចពន្ធ ដែលនាំឱ្យបាត់បង់ចំណូលថវិកាជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារកន្លងមកដែលប្រធានទីស្នាក់ការចាស់លោក នួន សារ៉ែន បានអនុវត្តការងារបានយ៉ាងល្អប្រសើរ និងបានណែនាំដល់លោកប្រធានទីស្នាក់ការថ្មីដែលទើបទទួលការតែងតាំងនៅថ្ងៃនេះត្រូវបន្កការងារដឹកនាំច្រកទ្វាអន្តរជាតិនេះឲ្យបានល្អប្រសើរ ដោយត្រូវមានសាមគ្គីភាពផ្ទៃក្នុងនិងចេះសម្របសម្រួលបែងចែកភារកិច្ចតួនាទីទទួលខុសត្រូវឲ្យបានល្អនិងបន្តសហការជាមួយភាគីប្រទេសវៀតណាមដើម្បីធ្វើយ៉ាងណាឲ្យការឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាពិសេសការដឹកទំនិញចេញចូលតាមច្រកទ្វាបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ៕

