កំណាត់ផ្លូវតភ្ជាប់ពី ឃុំព្រែកដំបូក ទៅឃុំបារាយណ៍ ត្រូវបានអនុវត្តការងារ ឈូសឆាយ សម្រួលផ្លូវ និងចាក់ដីបំពេញបន្ថែម ដើម្បីត្រៀម ស្ថាបនាផ្លូវបេតុង តាមដំណាក់កាលនីមួយៗ

(ស្រុកស្រីសន្ធរ) ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្ររបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កំណាត់ផ្លូវ ១ខ្សែ តភ្ជាប់ពី ឃុំព្រែកដំបូក ទៅឃុំបារាយណ៍ ត្រូវបាន អនុវត្តការងារ ឈូសឆាយ សម្រួលផ្លូវ និងចាក់ដីបំពេញបន្ថែម ដើម្បីត្រៀម ស្ថាបនាជាផ្លូវបេតុងអាមេ ទៅតាមដំណាក់កាលនីមួយៗ ក្រោមការសម្របម្រួលរបស់រដ្ឋបាលស្រុក និងអាជ្ញាធរឃុំព្រែកដំបូក និងឃុំបារាយណ៍។

កំណាត់ផ្លូវនេះចាប់ពី ផ្សារព្រែកដំបូក ឃុំព្រែកដំបូក រហូតដល់ឃុំបារាយណ៍ មានប្រវែងសរុប ៧,៥ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់បេតុង ០,២០ ម៉ែត្រ។ ការអភិវឌ្ឍផ្លូវនេះនឹងចូលរួមសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងជំរុញសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានភាពប្រសើរឡើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *