សៀមរាប ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ និងកិច្ចការងារចាំបាច់មួយចំនួន ដើម្បីពង្រឹងរបៀបរបបការងារលើការដឹកនាំបញ្ជា ត្រួតពិនិត្យ និងតាមដានការអនុវត្តការងាររបស់អង្គភាព និងផ្នែកជំនាញពាក់ព័ន្ធ ព្រមទាំងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដើម្បីធានាឱ្យការអនុវត្តតួនាទី ភារកិច្ចប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់៕

