ព្រៃវែង: នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងស្រុក បានអញ្ជើញចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ៥ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារវីរកងទ័ពពលី នៅស្រុកបាភ្នំ(២ខ្នងផ្ទះ) ស្រុកព្រះស្ដេច(១ខ្នងផ្ទះ) និងស្រុកកំពង់ត្របែក(២ខ្នងផ្ទះ) ខេត្តព្រៃវែង។
ក្រៅពីការប្រគល់ផ្ទះ លោកជំទាវបណ្ឌិត និងក្រុមការងារ ក៏បានផ្តល់បន្ថែមនូវអំណោយជាថវិកា សម្ភារៈប្រើប្រាស់ រួមទាំងស្បៀងអាហារជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលីផងដែរ ៕

