ឯកឧត្តម សួន សុម៉ាលីន អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ចំនួន ២ខ្នង និងគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ១គ្រួសារ នៅស្រុកបាភ្នំ

ខេត្តព្រៃវែង៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចុះប្រគល់ផ្ទះ ២ខ្នងផ្ទះ ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាខេត្ត ផ្តល់ជូនដល់គ្រួសារក្រីក្រ ១គ្រួសារ នៅភូមិផ្លូវរលួស ឃុំជើងភ្នំ(ផ្ទះទី២៨១) និងគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ១គ្រួសារនៅភូមិស្ពឺខាងកើត ឃុំស្ពឺ(ក) (ផ្ទះទី២៨២) ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម-គ្រុនឈីក សុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សរុបអ្នកចូលរួមចំនួន ៨២នាក់ ស្រី ៦១នាក់។

ក្រៅពីការប្រគល់ផ្ទះ សម្ភារៈផ្តល់ជូនបន្ថែមរួមមាន៖
-សាខាខេត្ត៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។
-សម្ភារៈអនុសាខាស្រុក ចូលរួមបន្ថែម ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក មី ១កេស និងថវិកាចំនួន ១០០,០០០រៀល។

សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាដល់លោកយាយ លោកតា ចូលរួមក្នុងកម្មវិធីផងដែរ។

គណៈកម្មាធិការសាខាខេត្ត និងក្រុមការងារអនុសាខាស្រុក បានដាំដើមឈើ ទុកជាអនុស្សាវរីយ៍ នៅបរិវេណផ្ទះគ្រួសារទទួលផល សរុបចំនួន ៤ដើម(ដើមស្វាយ ១ដើម និងដើមខ្នុរ ៣ដើម)។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៦ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៨២ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២៣៤បង្គន់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *