ក្រុមប្រឹក្សាធម្មនុញ្ញា និងរដ្ឋបាលខេត្តព្រៃវែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ”

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម កែវ ពុទ្ធរស្មី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ”ដើម្បីធ្វើបទបង្ហាញជូនក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ​ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត។

​សិក្ខាសាលានេះ មានសមាសភាពចូលរួមសរុបចំនួន ៣១៤ រូប រួមមាន ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានអង្គភាពពន្ធនាគារខេត្តប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង-ស្រុកទាំង១៣ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត មេធាវីប្រចាំរដ្ឋបាលខេត្ត នាយកគ្រឹះស្ថានសិក្សា ព្រមទាំងមេឃុំ និងចៅសង្កាត់ទូទាំងខេត្ត។

​សិក្ខាសាលាបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងរំលេចឲ្យកាន់តែច្បាស់អំពីសមិទ្ធផលធំៗ និងដំណើរវិវត្តន៍នៃច្បាប់កំពូលរបស់ជាតិ (រដ្ឋធម្មនុញ្ញ) ក្នុងរយៈពេល៣០ឆ្នាំកន្លងមក ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *