អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា» នៅស្រុកក្រគរ

ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា» យ៉ាងអធិកអធម នៅសហគមន៍ព្រៃឈើតាព្រះខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះ សហការជារៀបចំដោយ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងគោលបំណងដើម្បីលើកកម្ពស់ការដាំដុះ ការស្តារព្រៃឈើ និងការថែរក្សាធនធានធម្មជាតិ ដែលជាផ្នែកមួយនៃការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ពិធីនេះ ក៏អញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *