ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានជួយឧបត្ថម្ភថវិកាដល់សពនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអូរសោម និងមន្រ្តីនគរបាលរួមជាមួយប្រជាការពារភូមិ៣សពនូវថវិកាចំនួន៥លានរៀលក្នុងមួយសពនិងប្រជាការពាររងរបួសធ្ងន់ម្នាក់ ទទួលបានថវិកា២លានរៀល ដែលសរុបជាថវិកា ស្មើនឹង២៧លានរៀ។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន ឯកឧត្តម និងលោកជំទាវព្រមទាំងបុត្រា បុត្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ ជានិច្ចនិរន្ត។

