រដ្ឋបាលខេត្តព្រៃវែង នាំយកស្បៀង និងសម្ភារជូនវីរៈកងទ័ពកងពលលេខ៩ ទិសខេត្តព្រះវិហារ

ព្រៃវែង៖ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង ព្រមទាំងមានការនិមន្តចូលរួម ព្រះមន្រ្តីសង្ឃខេត្តព្រៃវែង បានចុះជួបសំណេះសំណាល និងនាំយកអំណោយជាស្បៀងអាហារ និងសម្ភារឧបត្ថម្ភផ្សេងៗ ជូនដល់វីរភាពកងទ័ពនៃកងពលលេខ៩ ប្រចាំទិសខេត្តព្រះវិហារ។

ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា សកម្មភាពដ៏មានអត្ថន័យនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ការដឹងគុណ និងការគាំទ្រយ៉ាងមុតមាំពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រៃវែង ចំពោះពលីកម្មដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែន។

ក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រពីសំណាក់ថ្នាក់ដឹកនាំថ្នាក់ជាតិ ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង ជូនចំពោះកងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដី។

អំណោយដែលបានផ្តល់ជូន រួមមាន÷ ថវិកា ១០លានរៀល, ម៉ូតូ ១០គ្រឿង, សូឡា(អាគុយ ១០០Ah) ៥ឈុត, ស៊ីម៉ងត៍ ១០តោន, ខ្សាច់ ៣២គីប, គ្រួស(១x២) ៣២គីប, ដែក៦លី ២.៥០០គីឡូក្រាម, ត្រីខ ១០២កេស, ប្រហុក ១០០គីឡូក្រាម, មីបារាយណ៍ ៥៣៥កេស, ទឹកស៊ីអ៉ីវ ១២៥យួរ, ទឹកត្រី ២៥យួរ, ទៃខ្មៅ ២០.០០០ទៃ, តង់ ២០០តង់, អង្ក ៨.៣៧៥គីឡូក្រាម, ប៊ីចេង ៤កេស, ទឹកសុទ្ធ ៦០៧យួរ, ទឹកសុទ្ធវីអាក់ទីវ(១៥០០មម) ១៥០កេស, ទឹកសុទ្ធវីអាក់ទីវ(៣៥០មម) ៣០០កេស,ទឹកសុទ្ធវីអាក់ទីវ(៣៣០មម) ១០០កេស និងទឹកផ្លែឈើ ៩កេស។

ដោយឡែកព្រះមេគណខេត្ត ក៏បាននាំយកនូវអំណោយជាថវិកា ចំនួន ១០លានរៀល និងសារ៉ុង ចំនួន ៥០០ ចូលរួមឧបត្ថម្ភជូនវីរកងទ័ពកងពលលេខ៩ នៅទិសខេត្តព្រះវិហារនេះផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *