ឯកឧត្តម ខូយ រីដា ដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងពាំនាំប្រសាសន៍របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខ​ដ៍​ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលរដ្ឋបាល និងប្រជាការពារ ខណ:កំពុងបំពេញការងា នៅស្រុកវាលវែង

(ពោធិ៍សាត់) :នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជាមួយក្រុមគ្រួសារនៃសព លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលរដ្ឋបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មអន្តរាគមន៍ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់។

ពេលសមត្ថកិច្ចចូលឃាត់ខ្លួន ជនសង្ស័យបានគំរាមកំហែង និងបានសម្រេចចិត្តប្រលែងគ្រាប់បែក បោកបំផ្ទុះខ្លួនឯង បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស សរុប៦នាក់ រួមទាំងជនសង្ស័យ និងរបួសធ្ងន់១នាក់៖
ទី១-លោកអនុសេនីយ៍ឯក សោម រ៉ា (នាយប៉ុស្តិ៍) – ពលី
ទី២-លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ (មន្ត្រីប៉ុស្តិ៍) – ពលីទី៣-លោក ជន ប្រិម (ប្រជាការពារ) – ពលី
ទី៤-លោក សុខ អាន (ប្រជាការពារ) – ពលី
ទី៥-លោក ចិន្តា (ប្រជាការពារ) – ពលី
ទី៦-ឈ្មោះ អែម ដុំ (ជនសង្ស័យ) – ស្លាប់
ទី៧-លោក វ៉ី វឿន (ប្រជាការពារ) – រងរបួសធ្ងន់។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បាននាំយកអំណោយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនដល់គ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារដែលបានពលីទាំង៥នាក់ ដោយក្នុងមួយសព ថវិកា១០លានរៀល។ ដោយឡែក រដ្ឋបាលខេត្ត ក្នុងមួយសពថវិកា៥លានរៀល និងគ្រឿងឧបភោគបរភោគមួយចំនួន ក្រៅពីនោះមន្ទីរអង្គភាពនានាជុំវិញខេត្ត ក៏បានឧបត្ថម្ភថវិកាបន្ថែម ដើម្បីជួយដល់ក្រុមគ្រួសារនៃសព សម្រាប់តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *