រដ្ឋបាលខណ្ឌសែនសុខ​ បានរៀបចំ​ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់​ទាំង៦​ នៃខណ្ឌសែនសុខ​ ឆ្នាំ២០២៦

រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌសែនសុខ​ បានរៀបចំ​ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់​ទាំង៦​ នៃខណ្ឌសែនសុខ​ ឆ្នាំ២០២ ក្រោមអធិបតីភាព ឯកឧត្តម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកស្រី​ ឈាន​ សុខេន​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ​ លោកអភិបាលរងខណ្ឌ​ លោកអនុប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោកនាយករងទីចាត់ការផែនការវិនិយោគរាជធានីភ្នំពេញ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ​ លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង៦​ គណៈកម្មការលទ្ធកម្មសង្កាត់ តំណាងក្រុមហ៊ុន១៦ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ និងបងប្អូនតំណាងប្រជាពលរដ្ឋសរុបចំនួន៩៣នាក់ នៅសាលប្រជុំសាលាខណ្ឌសែនសុខ។
ជាលទ្ធផល ការដេញថ្លៃគម្រោងខាងលើបានទទួលជោគជ័យ ១០០% ដោយមានការគាំទ្រ និងបានចូលរួមដេញថ្លៃឈ្នះបាន៥ក្រុមហ៊ុន លើ៦សង្កាត់ ស្មើនឹង៦គម្រោងគ្រប់សង្កាត់ទាំងទាំងអស់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *