ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស៊ីធរកណ្តាល និងលោកជំទាវ ដឹកនាំក្រុមការងារចុះជួយឃុំទាំង១១ អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សាចំនួន ៥៣វត្ត នៃឃុំទាំង១១ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស៊ីធរកណ្តាល និងលោកជំទាវ ថាំ វ៉ាន់នីកា តុប នេត ព្រមទាំងក្រុមការងារចុះជួយឃុំទាំង១១ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សាចំនួន ៥៣វត្ត នៃឃុំទាំង១១ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត ប្រធានក្រុមការងារ និងលោកជំទាវ បានអញ្ជេីញចុះត្រួតពិនិត្យសមទ្ធិផលក្នុងឃុំរំលេច និងបន្តពិនិត្យវឌ្ឍនភាពការសាងសង់ អគារមជ្ឈមណ្ឌល បណ្ដុះបណ្ដាល ស សុខា ស៊ីធរកណ្តាល។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានទី១ ចុះជួយមូលដ្ឋានស្រុកស៊ីធរកណ្តាល ឯកឧត្ដម លោកជំទាវ ដែលជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១១ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន, ក្រុមការងារយុវជន, ក្រុមការងារចល័ត, និងក្រុមការងារចលនាស្រ្តី ព្រមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *