បញ្ជាការដ្ឋានយោធភូមិភាគទី៤កម្ពុជា ជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការអាស៊ាន AOT ដែលដឹកនាំដោយហ្វីលីពីន

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថានៅថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទីព្រឹក ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) និងជាមន្ត្រីយោធាហ្វីលីពីនប្រចាំកម្ពុជាដោយមានការសម្របសម្រួលពីសំណាក់ក្រុមអ្នកសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប ។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងនូវការស្វាគមន៍ចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា ក្រោមអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីនដែលបានអញ្ជើញមកកាន់បញ្ជាការដ្ឋានយោធភូមិភាគទី៤ នាពេលនេះ ហើយឯកឧត្តមមេបញ្ជាការ បានសម្តែងនូវការអរគុណយ៉ាងក្រៃលែងចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមករហូតដល់បច្ចុប្បន្នក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមមេបញ្ជាការ ក៏បានជម្រាបជូនប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ានអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ។

ជាការឆ្លើយតប ឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៃប្រទេសហ្វីលីពីនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់យោធភូមិភាគទី៤ ដែលតែងតែសម្របសម្រួលនិងផ្តល់ភាពងាយស្រួលគ្រប់បេសកកម្មទាំងអស់ក្នុងការចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាននិងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងនិងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នានិងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឬចូលរួមជួយលើកិច្ចការសន្តិភាព។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។

Press Release
Unofficial Translation

The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

On Monday, July 27, 2026, at 09:00 AM, Lieutenant General Pov Heng, Deputy Commander of the Royal Cambodian Army and Commander of Military Region 4, received a courtesy call and held a working discussion with the ASEAN Observer Team – Cambodia (AOT-KH), led by Commodore GLENN Z DIZON, Head of Mission of the ASEAN Observer Team (HOM AOT) from the Philippines to Cambodia, under the facilitation of the Cambodia Liaison Group (CLG) of the Kingdom of Cambodia, in Siem Reap province.

On this occasion, Lieutenant General Pov Heng, Commander of Military Region 4, extended a warm welcome to the ASEAN Observer Team in Cambodia under the leadership tenure of the Philippines upon their arrival at the Headquarters of Military Region 4. The Commander expressed his profound gratitude for the steadfast commitment and ongoing efforts of the ASEAN Observer Team in supporting the promotion of regional peace, stability, and confidence-building under the ASEAN framework. Furthermore, the Commander briefed the AOT delegation on recent developments regarding the Cambodia-Thailand border situation.

In response, Commodore GLENN Z DIZON, Head of Mission of the ASEAN Observer Team (HOM AOT) from the Philippines to Cambodia, expressed his sincere appreciation to Military Region 4 for its continuous facilitation and provision of favorable conditions for all missions to conduct observation, verification, and reporting along the Cambodia-Thailand border following the entry into force of the ceasefire. He also reaffirmed a high level of commitment to fulfilling this vital mission of observing, verifying, and reporting on the actual situation along the Cambodia-Thailand border.

Cambodia consistently provides full support and strengthens the role of the ASEAN Observer Team (AOT) in ensuring the implementation of the ceasefire between Cambodia and Thailand, in order to promote transparency, build mutual trust, and protect the lives of citizens. At the same time, Cambodia always welcomes friendly nations to dispatch observers or participate in assisting with peace-building efforts.

The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

Monday, July 27, 2026

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *