អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៥៤វត្ត នៃក្រុង ស្រុកទាំង១៣ នៅក្នុងខេត្ត

ព្រៃវែង: ព្រឹក​ថ្ងៃសៅរ៍  ទី២៥ ខែកក្កដា  ឆ្នាំ២០២៦​នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង រួមមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៥៤វត្ត នៃក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក ស ប៊ិត មហាឧបាសិកា ម៉ក់ សែម មហាឧបាសក ញ៉េប អីម មហាឧបាសិកា ញ៉ែម អ៊ុន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម មហាឧបាសក ស ទិត្យ មហាឧបាសិកា ផូ ភួង ឯកឧត្តម ស ថេង ឧបាសក ស បាន និងឧបាសិកា ស ស៊ន់ ព្រមទាំងញាតិកាទាំងប្រាំពីរសន្តានទាំងសងខាងដែលបានចែកឋានទៅកាន់លោកខាងមុខ។

ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖ ព្រះមន្ត្រីសង្ឃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ឯកឧត្តម លោកជំទាវ ប្រតិភូអម ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគទី៦ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ ថ្នាក់ដឹកនាំ និងសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធាន និងអនុប្រធានក្រុមការងារចលនាគ្រូពេទ្យ ប្រធានអនុប្រធានក្រុមការងារចលនាគ្រូបង្រៀន ប្រធានគណៈកម្មការគណបក្សមូលដ្ឋាន សាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានគណៈកម្មការ គ.២៧ និង គ.២៦ ប្រធាន និងអនុប្រធានគណៈកម្មការ ខ.១៨ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងសមាជិក សមាជិកាគណបក្ស សរុបចំនួន ៦៦៨អង្គ/រូប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *