ព្រៃវែង: នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរពាក់ព័ន្ធ និងនាយកទីចាត់ការសាលាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) នៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង ។
របៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីរួមមាន៖
១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែលនីញ៉ូ។
៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
៤- បញ្ហាផ្សេងៗ ៕

