អ្នកជួញគ្រឿងញៀនចំនួន​០៥នាក់និងគ្រឿងញៀនទម្ងន់ប្រមាណ​ជាង​៧០០ក្រាម ត្រូវបានបង្ត្រាបនៅស្រុកឯកភ្នំនិងស្រុកបវេល

បាត់ដំបង: កាលពីថ្ងៃទី២២និង២៣ខែ កក្កដា ឆ្នាំ២០២​៦ នៅ​ចំណុចភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្រប​តាមអនុ​សា​សន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនី​យ៍ ស ថេត អគ្គស្នងការនគរ​បាលជាតិ និង​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង លោក​​វរសេ​នី​យ៍ឯក​ ឆាយ​ ម៉ាប់​ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងផ្នែកប្រ​ឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក​ កម្លាំងផែនជំនាញប្រឆាំងគ្រឿង​ ញៀនដែល​មា​នលោក​វរសេនីយ៍ឯក​ សុខ​ និ​ម​ល​ ស្ន​ង​ ការរងទទួលដឹកនាំផែន​ រួមជា​មួយកម្លាំងនគរបាលស្រុកប​វេល​ មានលោ​កវរសេនីយ៍ឯក​ សុខ​ សារិន​ ជាអធិការ​ និងបានការសម្របសម្រួលលេីនីតិវិធី​ពីតំណាងអយ្យការអមសាលាដំ​បូងខេត្តបាត់ដំបងផង​ បង្ក្រាបករណី រក្សាទុក​ដឹកជ​ញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀនចំនួន ០១ក​រណី ក្នុងបទ​ល្មេីសជាក់ស្ដែងក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥​នាក់ ស្រី ០២​នាក់ដូចខាង​ក្រោម៖
១-ឈ្មោះ ចន ម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ លី ចិត្រ្តា ហៅកា ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៣-ឈ្មោះ ផាន់ សុីហុង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
៤-ឈ្មោះ​ យាំគឹមឡុង​ ភេទប្រុស​ រស់នៅភូមិបវេល១ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង​។
៥-ឈ្មោះ​ឆាយ​ ស៊ីង​ ភេទស្រី​ អាយុ​២០ឆ្នាំរស់នៅភូមិស្វាយស​ ឃុំខ្នាច​រមាស​ ស្រុកបវេល​ ខេត្តបាត់ដំបង។
-សម្ភារ:ចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៏សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ១៣ថង់មាន​ ទម្ងន់សរុបចំនួន​ជាង​៧០០ក្រាមសង្ស័យជាគ្រឿងញៀន។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន
-សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន
-អំពូលកែឆ្នៃសម្រាប់ប្រេីប្រាស់ថ្នាំញៀនចំនួន ០១
-ទូរស័ព្ទដៃចំនួន ១១គ្រឿង
-ក-ាំបិ-តកែច្នៃចំនួន០៣ដេីម
-ប្រាក់រៀលចំនួន ១,៨០០,០០០រៀល
-ម៉ូតូចំនួន ០៣គ្រឿង

ចប្ចុប្បន្ននេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនិតិវិធី​ ច្បាប់៕

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *