ស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងជាង១៣ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ១៣,៧០ ម៉ែត្រ

បាត់ដំបង: មកទល់ម៉ោងជាង១០ព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦ កម្រិតទឹកស្ទឹងសង្កែឡើង ដល់១៣ម៉ែត១តឹក ខណះដែលម្សឹលមិញត្រឹមជាង១២ម៉ែត្រ ។

ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានប្រកាសថា កម្ពស់ទឹកអាចនឹងបន្ត ឡើងរហូតដល់កម្ពស់ ១៣,៥០ ម៉ែត្រ ជិតដល់ កម្ពស់ កម្រិតដែលត្រូវប្រកាសអាសន្នគឺ ១៣,៧០ ម៉ែត្រ ។

លោក ខៃ សុដាប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបងបញ្ជាក់ថា ដោយសារមន្រ្តីជំនាញបានបើកទ្វារទឹក ទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹក ដែលច្រាលនៅក្នុងស្ទឹង ទម្លាក់ទៅបឹងទន្លេសាបរួចមក ធ្វើឲ្យទឹកស្ទឹងសង្កែមានការស្ទុះឡើងខ្លាំង។
លោកអំពាវនាវឲ្យ ប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្ដោយដងស្ទឹងសង្កែនៅប៉ែកខាងក្រោម ត្រូវ បង្កើន ការប្រុងប្រយ័ត្ន ខ្ពស់ ព្រោះកំសួលទឹក នឹងរុញច្រានខ្លាំង មុននឹងទឹកចាប់ផ្ដើមស្រកវិញ៕
ភី សុខ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *