(ភ្នំពេញ) : ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹង ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស សម្រាប់អនុវត្តចាប់ពីម៉ោង១រសៀល ថ្ងៃទី១៤ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសេចក្ដីជូនដំណឹងនេះ តម្លៃលក់រាយប្រេងឥន្ធនៈត្រូវកំណត់ ៣,៩០០រៀលក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤,៣០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)។
ក្រសួងបញ្ជាក់ថា តម្លៃនេះត្រូវបានកំណត់ដោយផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅទីផ្សារអន្តរជាតិ និងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

