សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញធ្វើ បាឋកថា ក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»

(វិមាន៧មករា) នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមស្តាប់ បាឋកថាក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា» ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​។

ការធ្វើបាឋកថានេះ​ ក្នុងគោលបំណង ដើម្បីចែករំលែកអំពីបទពិសោធន៍ដែលសម្ដេចបានឆ្លងកាត់ដោយផ្ទាល់ក្នុងដំណើរតស៊ូ និងការលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា រហូតឈានដល់មានសុខសន្តិភាពពេញលេញ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *