អភិបាលរងខេត្ត​ លោក ​ហុី​ ធួក ៖ និងត្រូវចុះត្រួតពិនិត្យការបោះពោងកំណត់ដែនអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងពេលវេលាបូមខ្សាច់ចាប់ផ្តើមពីម៉ោង ៦ព្រឹក និងបញ្ឈប់នៅម៉ោង៦ល្ងាច!

ព្រៃវែង: រសៀលថ្ងៃសៅរ៍ ទី១១  ខែកក្កដា  ឆ្នាំ២០២៦ លោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំណែនាំ ដល់ក្រុមការងារត្រួតពិនិត្យការធ្វើអាជីវកម្មបូមខ្សាច់ ស្ថិតនៅឃុំព្រែកខ្សាយ ‘’ក” និងឃុំពាមមានជ័យ ស្រុកពាមរក៍ ដោយបានណែនាំដល់ក្រុមការងារត្រូវធ្វើការបែងចែកវេនប្រចាំការឲ្យបានច្បាស់លាស់ និងរៀបចំទីតាំងដើម្បីប្រចាំការ និងត្រូវចុះត្រួតពិនិត្យការបោះពោងកំណត់ដែនអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងពេលវេលាបូមខ្សាច់ចាប់ផ្តើមពីម៉ោង ៦ព្រឹក និងបញ្ឈប់នៅម៉ោង៦ល្ងា។

បន្ថែមពីនោះ លោកអភិបាលរងខេត្ត ក៏បានឲ្យក្រុមការងារ រៀបចំសម្ភារៈបច្ចេកទេស ដើម្បីជួយដល់ការត្រួតពិនិត្យ ដើម្បីធានាដល់ប្រតិបត្តិការបូមខ្សាច់របស់ក្រុមហ៊ុនអនុលោមតាមច្បាប់ និងស្របតាមលក្ខខណ្ឌអាជ្ញាបណ្ណដែលក្រសួងរ៉ែ និង ថាមពលបានកំណត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *