ខេត្តព្រៃវែង៖ នៅថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី រួមជាមួយក្រុមការងារអនុសាខា បុគ្គលិកកិច្ចសន្យា ព្រមទាំងក្រុមកាកបាទក្រហមឃុំ សង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ ចុះពិនិត្យស្ថានភាពការរស់នៅរបស់គ្រួសារងាយរងគ្រោះ និងគ្រួសាររងហានិភ័យ ដែលនឹងត្រូវទទួលផ្ទះ/បង្គន់អនាម័យ ចំនួន ១គ្រួសារ នៅឃុំថ្មពូន ស្រុកកញ្រ្ជៀច ក្នុងផែនការឆ្នាំ ២០២៦ ជូនដល់ចាស់ជរាឥតទីពឹង ស្តី្រមេម៉ាយ ជនពិការ គ្រួសារក្រក្រី និងគ្រួសាររងហានិភ័យ ដើម្បីឲ្យមានជីវភាពកាន់តែប្រសើរ។
លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីសារអប់រំ សហគម និងគោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សរុបអ្នកចូលរួមចំនួន ១៤នាក់ ស្រី ៨នាក់។
👉បញ្ជាក់៖ គិតត្រឹមថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ២០២៦ សាខាខេត្ត បានចុះពិនិត្យគ្រួសារងាយរងគ្រោះ និងគ្រួសាររងហានិភ័យ បានចំនួន ១៣ស្រុក ស្មើនឹង ២៨គ្រួសារ។
