រាជធានីភ្នំពេញៈ លោក ជា ច័ន្ទប្រាកដ ចាង ហ្វាងការ ផ្សាយគេហទំពរ័ មាតុភូមិ បាននិយាយអោយដឹងថាៈ ខ្ញុំមានការភ្ញាក់ផ្អើលដែរ នៅព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៦ ស្រាប់តែប្អូនប្រុសបង្កើតបានបាញ់ ឯកសារ ដីកាកោះ របស់តុលាការរាជធានីភ្នំពេញមកអោយតាមរយៈតេឡេក្រាម ។ លោកច័ន្ទប្រាកដបាន បន្តទៀតថាៈ មិនបានដឹងថា មានអ្នកណា ប្តឹងពីរឿងអ្វីទេ ហើយផ្សាយតាមគេហទំព័រ មាតុភូមិ ពីថ្ងៃខែឆ្នាំណាដែរ ? មិនយល់ពី ករណីដីកាកោះនេះទេ ? ។ ម្យ៉ាងទៀត បើតាមដីកាកោះរបស់ចៅក្រមស៊ើបសួរ ក្នុងដំណាក់កាលពាក្យបណ្តឹងនាថ្ងៃទី២មិថុនាបន្ទាប់មក១ថ្ងៃគឺនៅថ្ងៃទី៣មិថុនាអយ្យការសាលាដំបូងរាជធានីភ្នំពេញបានចេញដិការអមបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរតែម្តង បានន័យថាៈ ពុំដែលបានទទួលដីកាកោះអោយ ចូលខ្លួនបំភ្លឺ ពីករណីអ្វី មួយ នៅដំណាក់ កាលស៊ើបសួរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញម្តងណាសោះ ។ លោក ជា ច័ន្ទប្រាកដ បញ្ជាក់ថាៈ ករណី នេះ កំពុងពិចារណា គិតគូរ ពិគ្រោះយោបល់ តើគួរត្រូវធ្វើបែបបទ វិធីបែបម៉េចមុននឹងចូលទៅកាន់តុលាការ ។ យោងតាម ឯកសារ ដីកាកោះ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ ចុះហត្ថលេខា ដោយលោក ហុក ពៅ ចៅក្រមស៊ើបសួរ អមដោយក្រឡាបញ្ជី លោក សេង តុលា មាន ខ្លឹមសារថាៈ អញ្ជើញឈ្មោះ ជា ច័ន្ទប្រាកដ មានអាសយដ្ឋាននៅផ្ទះលេខF៣៩ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទៈ ០១១ ៩៥៨ ៦៨៦ ជាម្ចាស់គេហទំព័រឈ្មោះ មាតុភូមិ មានតំណភ្ជាប់ ៖ www.meatophoum.com អោយចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ ជាន់ទី៣ បន្ទប់ ” ក១ ” ដែលមានទីតាំងថ្មី នៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតា ក្រហម ក ភូមិព្រែកលៀប សង្កាត់ព្រែក លៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ កាលបរិច្ឆេទ៖ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង៨និង០០ នាទីព្រឹក ដើម្បី សាកសួរ ,ស្តាប់ចម្លើយ ។ ចំពោះ ករណី ដីកាកោះហៅ ចាងហ្វាង ការផ្សាយគេហទំព័រ មាតុភូមិ របស់សាលាដំបូងរាជ ធានីភ្នំពេញនេះ មានអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងចាប់អារម្មណ៍ និងសាកសួរមកនិពន្ធនាយក មាតុភូមិ ថា៖ តើជាករណីអ្វី ? ពីណាគេជាដើមបណ្តឹង ? ។ អង្គភាព មាតុភូមិ ក៏មិនទាន់ដឹងដែរអំពី រឿងអ្វី អ្នកណាប្តឹង ? ដូច្នេះសូមសហភាតារៈ អ្នកសារព័ត៌មានទាំងឡាយ ជួយតាមដាននិងចូលរួមយកព័ត៌មាន ពិតប្រាកដជាក់ស្តែងនៅ ឯសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ៕ ប្រភព:ពី លោក សុផល


