ស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧

ព្រៃវែង ៖ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកមេបញ្ជាការ លោកមេបញ្ជាការរង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង៧ ព្រមទាំងមន្ត្រីនគរបាលចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ ជាច្រើនរូប ។

សូមបញ្ជាក់ថា អគាររដ្ឋបាលដែលបានបញ្ចុះបឋមសិលាសាងសង់ក្នុងឱកាសនេះ មានចំនួន ១ខ្នង ស្មើនឹង ៣បន្ទប់ ទំហំ ៩ម៉ែត្រ × ៦២ម៉ែត្រ ស្ថិតនៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *