ពិធីចាប់ឆ្នោតប្រគល់ផ្ទះថ្មី ចំនួន៥១ខ្នងបន្ថែមទៀត ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន

ខេត្តពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះថ្មី ចំនួន៥១ខ្នងបន្ថែមទៀត ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាត ឱ្យចូលមករស់នៅក្នុងតំបន់អភិវឌ្ឍន៍ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីនេះមានការចូលរួមពី ឯកឧត្តម អ៊ុំ សុខ និងឯកឧត្តម គីម សុផារុង អគ្គលេខារង នៃអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធធន និងនិវត្តជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសមាជិក សមាជិកាជាច្រើនរូបទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *