(កំពង់ចាម) :មន្ត្រីជំនាញាខណ្ឌរដ្ឋបាល ជលផល ខេត្តកំពង់ចាម ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងវាលលេង ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាល ជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកងមាស កងរាជអាវុធហត្ថស្រុកកងមាស និងអធិការដ្ឋាននគរបាលស្រុកកងមាស ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ០១ករណី នៅចំណុចបឹងវាលលេង ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
បើតាមមន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស នៅក្នុងភូមិសាស្រ្តខាងលើ ក្រុមការងារជំនាញ បានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែងផ្ទាល់ រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ១៧០ម៉ែត្រ បង្គោលចំនួន ១១០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ០៤គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ផងដែរ ៕

