អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ គោរពជូនចំពោះ លោកស្រី ឆាំ នាង ព្រមទាំងក្រុមគ្រួសារ!

ខេត្តព្រៃវែង: នៅថ្ងៃចន្ទ  ទី២២  ខែមិថុនា  ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ គោរពជូនចំពោះ លោកស្រី ឆាំ នាង ព្រមទាំងក្រុមគ្រួសា ចំពោះ មរណភាពរបស់ លោកវរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៦:១៥ នាទីរសៀល ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោកជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក គឹម ផានី សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *