រីករាយរដូវកាល #WorldCup! រដ្ឋបាលខេត្តកំពង់ចាម រៀបចំចាក់បញ្ចាំងផ្ទាល់ជូនពលរដ្ឋទស្សនាកម្សាន្តនៅសួនច្បារមុខសាលាខេត្តកំពង់ចាម

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈសប្បាយរីករាយ និងឆ្លើយតបទៅនឹងចំណូលចិត្តផ្នែកកីឡាបាល់ទាត់របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសដែលព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup បានឈានចូលមកដល់ រដ្ឋបាលខេត្តកំពង់ចាម ចាក់បញ្ចាំងការប្រកួតជូនសាធារណជនបានទស្សនាដោយសេរី នៅលើអេក្រង់ LED ខ្នាត់យក្ស។

ឯកឧត្តម អភិបាលខេត្ត បន្តថា ការចាក់បញ្ចាំងនេះ ត្រូវបានរៀបចំឡើងនៅទីតាំងសួនច្បារដ៏ធំល្វឹងល្វើយ នៅខាងមុខសាលាខេត្តកំពង់ចាមផ្ទាល់តែម្តង ដែលជាទីតាំងដ៏ស្រឡះ ងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ក៏ដូចជាអ្នកគាំទ្រវិស័យកីឡា អាចមកជួបជុំគ្នា ទស្សនាការប្រកួត បង្កើតបានជាបរិយាកាសដ៏សប្បាយរីករាយ ។

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់នៅក្នុងខេត្តកំពង់ចាម ចូលរួមទស្សនា កម្សាន្ត និងគាំទ្រក្រុមបាល់ទាត់ដែលខ្លួនស្រឡាញ់ឱ្យបានកុះករ ចាប់ពីថ្ងៃជម្រុះរហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *