ខេត្តសៀមរាប: នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” ជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីសៀមរាប-អង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រះលានជល់ដំរី ខេត្តសៀមរាប។
“រាត្រីកម្ពុជា” មិនមែនជាកម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ រាត្រីនេះ គឺជាអំណោយវប្បធម៌ពីបេះដូងកម្ពុជា ជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់ តាមរយៈរបាំប្រពៃណីសម្លៀកបំពាក់ សិល្បៈ ម្ហូបអាហារ ស្នាមញញឹម និងបដិសណ្ឋារកិច្ច គឺកម្ពុជាសូមចែករំលែកជាមួយមិត្តទាំងអស់នូវអត្តសញ្ញាណ មោទនភាព និងបេះដូងដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
#កម្ពុជា #Cambodia
#អរគុណសន្តិភាព
#កម្ពុជាស្រឡាញ់សន្តិភាព

