អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីកម្ពុជាបៃតង»

ខេត្តពោធិ៍សាត់ : នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ក្នុងពិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីកម្ពុជាបៃតង» នៅបរិវេណផ្លូវចូលបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

មុននឹងចាប់ផ្តើមពិធីដាំដើមឈើ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជាជូនទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងសូមឱ្យមាតុភូមិកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងសូមឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធនាការដាំដើមឈើនេះ ទទួលបានជោគជ័យ ដើម្បីធានាបាននូវភាពបៃតងដ៏ស្រស់បំព្រង និងបរិស្ថានដ៏ល្អប្រសើរ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការពង្រឹងអនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈ រហូតធ្វើឱ្យខេត្តពោធិ៍សាត់ទទួលបានការកោតសរសើរ និងក្លាយជាខេត្តគំរូក្នុងចលនាសម្អាតសំរាម។ ឯកឧត្តមបានបន្ថែមថា ខេត្តបានជំរុញយ៉ាងសកម្មនូវចលនាដាំដើមឈើតាមដងផ្លូវសំខាន់ៗ ទីសាធារណៈ សាលារៀន និងវត្តអារាមនានាទូទាំងខេត្ត ឱ្យបានប្រែប្លែកយ៉ាងយូរ ក្នុងឆ្នាំ២០២៨ខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបានរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធសាស្ត្របៃតងរបស់ក្រសួងបរិស្ថាន គឺផ្តោតលើភាពស្អាត និងចីរភាព។ ការដាំដើមឈើ គឺជាការបង្កើនគម្របបៃតង ប៉ុន្តែការការពារព្រៃឈើដែលមានស្រាប់ គឺជាអាទិភាពដាច់ខាត។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែង ដើម្បីការពារធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្ស៕

default
default
default
default
default
default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *