ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទបានមួយករណី ក្នុងភូមិសាស្ត្រស្រុកកោះសូទិន

កំពង់ចាម: ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចុះប្រតិបត្តិការ ពិនិត្យនិងបង្ក្រាបបទល្មើសនេសាទបានមួយករណី ក្នុងភូមិមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកសិទិន ខេត្តកំពង់ចាម ។

បើតាមមន្ត្រីជលផលបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ០១ករណី ដោយបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖

-ឧបករណ៍លូស្បៃមុងចំនួន ៧មាត់ -របាំងស្បៃមុងប្រវែង ១០៥ម៉ែត្រ -បង្គោលចំនួន ៨៤ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ០១គីឡូក្រាម នៅចំណុចក្រោមកំពង់ចម្លង ភូមិមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *