សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខា កក្រក ខេត្តព្រៃវែង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត!

ខេត្តព្រៃវែង: នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខា កក្រក ខេត្តព្រៃវែង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិកាសាខាខេត្ត និងមានការអញ្ចើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត មន្ត្រីប្រតិបត្តសាខាខេត្ត លោក លោកស្រីអនុប្រធាន ហេរញ្ញិក លេខាធិការ គណៈកម្មាធិការ មន្តី្រប្រចាំការ អនុសាខាក្រុង ស្រុក ទាំង ១៣ សរុបអ្នកចូលរួមចំនួន ១៧នាក់ ស្រី ៣៣រូប នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៦ចំណុច ដូចខាងក្រោម៖
១. មតិសំណេះសំណាល និងបើកដំណើរការកិច្ចប្រជុំ (ឯកឧត្តមប្រធានអង្គប្រជុំ)
២. រាយការណ៍សង្ខេប ស្ដីពីសកម្មភាពការងារ និងហិរញ្ញវត្ថុសាខាប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងចំណូលទិវា ៨ឧសភា (ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍)
៣. ចុះពិនិត្យវឌ្ឍនៈភាពអនុសាខាក្រុង-ស្រុក ទាំង១៣
៤. ទិសដៅអនុវត្តបន្ត
៥. បញ្ហាផ្សេងៗ (មតិចូលរួមរបស់សមាជិក សមាជិកា)
៦. មតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ (ឯកឧត្តមប្រធាន)

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិកក្នុងកិច្ចប្រជុំ សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិក សមាជិកា នៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *