ទីផ្សារផលិតផលខ្មែរខេត្តព្រៃវែង សូមស្វាគមន៍សាធារណជនរៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

ខេត្តព្រៃវែង៖ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយជីវភាពកសិករ ក៏ដូចជាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែមានសន្ទុះខ្លាំងក្លា «ផ្សារផលិតផលខ្មែរខេត្តព្រៃវែង» បាននិងកំពុងដំណើរការរៀបចំស្តង់ដាក់តាំងលក់ផលិតផលកសិកម្ម និងផលិតផលកែច្នៃជាច្រើនប្រភេទ ដែលជាស្នាដៃផ្ទាល់របស់បងប្អូនកសិករ និងផលិតករនៅតាមមូលដ្ឋាននានាក្នុងខេត្តព្រៃវែង។


​មានរៀបចំដំឡើងស្តង់លក់ដូរជាទៀងទាត់ រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ស្ថិតនៅខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។

​នៅក្នុងផ្សារផលិតផលខ្មែរនេះ មានការដាក់តាំងលក់នូវទំនិញបន្លែបង្ការ ផ្លែឈើ ស្បៀងអាហារ និងផលិតផលកែច្នៃផ្សេងៗ ដែលធានាបាននូវគុណភាព សុវត្ថិភាព សុខភាព និងតម្លៃសមរម្យ ចេញពីកម្លាំងរបស់ប្រជាកសិករក្នុងខេត្តផ្ទាល់។ សកម្មភាពនេះមិនត្រឹមតែជួយបង្កើតទីផ្សារជូនផលិតករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងក្រុងប្រចាំខេត្ត អាចរកទិញផលិតផលធម្មជាតិពិតៗបានដោយទំនុកចិត្ត។
​«ការគាំទ្រផលិតផលខ្មែរ គឺជាកម្លាំងចិត្តយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្ម និងការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព»។

​អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមទស្សនា និងជួយទិញគាំទ្រផលិតផលរបស់បងប្អូនកសិករយើងឱ្យបានកុះករ ដើម្បីជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់កសិករ និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រៃវែងទាំងមូល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *