ឯកឧត្ដម​ ម៉ាង​ ស៉ីណេត​ ដឹកនាំគណៈប្រតិភូខេត្ត បំពេញទស្សនកិច្ចតាមការអញ្ជើញរបស់ក្រុមហ៊ុន PZU នៃប្រទេសប៉ូឡូញ ដើម្បីស្វែងយល់ពីឱកាសសហប្រតិបត្តិការក្នុងវិស័យធានារ៉ាប់រង និងហិរញ្ញវត្ថុ

សាធារណរដ្ឋប៉ូឡូញ: ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម​ ម៉ាង​ ស៉ីណេត​ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ចតាមការអញ្ជើញរបស់ក្រុមហ៊ុន PZU នៃប្រទេសប៉ូឡូញ ដើម្បីស្វែងយល់ពីឱកាសសហប្រតិបត្តិការក្នុងវិស័យធានារ៉ាប់រង និងហិរញ្ញវត្ថ។

ក្នុងជំនួបនេះ​ឯកឧត្ដម​បានគូសបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគដ៏ទូលំទូលាយរបស់ខេត្តព្រះសីហនុ ជាពិសេសក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុ ព្រមទាំងអំពាវនាវដល់ក្រុមហ៊ុន PZU ឱ្យពិនិត្យលទ្ធភាពពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅខេត្តព្រះសីហនុ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *