ក្រុមការងារចំរុះខេត្តកំពង់ចាម ចុះធ្វើរដ្ឋបាលចំហរ នៅសណ្ឋាគារ ១កន្លែង ក្នុងកំពង់ចាម

(កំពង់ចាម) អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការអនុវត្តបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន បានដឹកនាំក្រុមការងារចំរុះខេត្ត ចុះធ្វើរដ្ឋបាលចំហរ នៅសណ្ឋាគារ១កន្លែង ស្ថិតក្នុងក្រុងកំពង់ចាម។ ក្នុងការចុះនេះ ក្រុមការងារទទួលបាននូវការចូលរួមសហការយ៉ាងល្អពីសំណាក់អ្នកគ្រប់គ្រងសណ្ឋាគារ ដោយបាននាំក្រុមការងារចុះពិនិត្យជាក់ស្ដែងនៅគ្រប់បន្ទប់នៃសណ្ឋាគារ (ទាំងបន្ទប់មានមនុស្សស្នាក់នៅ និងបន្ទប់ទំនេរ)។

ក្នុងនោះ សណ្ឋាគារមានភ្ញៀវស្នាក់នៅតែ ១០ បន្ទប់ និងសុទ្ធតែជាជនបរទេស សរុប ២១ នាក់ ដែលចូលមកស្នាក់នៅ គឺក្នុងអំឡុងខែ មីនា/២០២៦ រហូតមក ប៉ុន្តែមានការផ្លាស់ប្ដូរគ្នាចេញខ្លះ ចូលថ្មីខ្លះ។

ជនបរទេសទាំងអស់ បានសហការជាមួយក្រុមការងារចុះពិនិត្យ ដោយបានអនុញ្ញាតឲ្យក្រុមការងារចុះពិនិត្យគ្រប់កន្លែង និងឧបករណ៍ តាមសំណូមពររបស់ក្រុមការងារ។ នៅទីតាំងជាក់ស្ដែង ពុំមានឧបករណ៍ និងសញ្ញាណនៃការប្រព្រឹត្តសកម្មភាពទាក់ទងនឹង Online Scams ឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *