ខេត្តព្រៃវែង: នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានបេឡាជាតិសន្តិសុខសង្គម ប ស ស សាខាខេត្តព្រៃវែង អភិបាលក្រុង ស្រុកទាំង១៣ មេឃុំ ចៅសង្កាត់ អង្គការសហគម គ្រឹះស្ថានបណ្ដុះបណ្ដាលឯកជន ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូបច្ចេកទេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យព្រះអង្គឌួង វិទ្យាល័យហ៊ុនសែន កំពង់លាវ អាណាព្យាបាល និងសិស្ស និស្សិត សិក្ខាកាម នៃវិទ្យាលស្ថានពហុបច្ចេកទេសខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាក្រុង និងធានាគារ សរុបចំនួន ៧៦៨រូប៕
បន្ទាប់ពីប្រារព្ធពិធីអបអរសាទរ ឯកឧត្តម អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការបណ្ដុះបណ្ដាលជំនាញ និងការងារ ដល់ទីតាំងនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្ត “TVET” និងបាននាំយកនូវថវិកាមួយចំនួនឧបត្ថម្ភជូនសិស្សនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសខេត្តផងដែរ។

