ខេត្តព្រៃវែង ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត បានអញ្ជើញជាអធិបតីបិទកិច្ចប្រជុំផ្សព្វផ្សាយ និងដឹកនាំជំរុញ អនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងខេត្ត្តព្រៃវែង ដែលពិធីប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះសាលាខេត្ត ប្រធានការិយាល័យអត្រានុកូលដ្ឋានខេត្ត នាយ នាយរងការិយាល័យគ្រប់គ្រងការស្នាក់នៅ នាយផ្នែករដ្ឋបាល នៃស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុកទាំង១៣ អភិបាលរង ទទួលបន្ទុកការងារអត្រានុកូលដ្ឋានក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក អធិការ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ប្រធានការរិយាល័យរដ្ឋបាលហិរញ្ញវត្ថុក្រុង ស្រុក នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន ឃុំសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៥០២ រូប៕

