ខេត្តព្រៃវែង: ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង១៣ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងសារាចរណែនាំផ្សេងៗទៀត ពិសេសផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន, អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ ច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ហាក្មេងទំនើង ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ព្រមជាមួយគ្នានោះដែរ នគរបាលខេត្តព្រៃវែង ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នានៅតាម បណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ,សង្កាត់ ដែលនៅជិតផ្ទះ ឬនៅតាមអធិការដ្ឋាននគរបាលក្រុងស្រុកទាំង ១៣ផងដែរ៕

