ថ្ងៃតែមួយសមត្ថកិច្ចនគរបាលស្រុកបាណន់បង្ក្រាបករណីគ្រឿង​ញៀន​០២ករណីឃ-ាត់ខ្លួនមុខសញ្ញាចំ​នួន​០២នាក់អ​នុ​វត្តតាមច្បាប់!

បាត់ដំបង: នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០​២៦ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ​សេនី​យ៍​ទោ​ ហេង​ បារាំង​ អធិការនគរ​បាលស្រុកបាណន់ បានដឹកនាំកម្លាំងធ្វេីការបង្រ្កាបករណីរក្សាទុកដោយខុស​ច្បាប់នូវសារធាតុញៀន០២ករណីក្នុងបទល្មើសជាក់ស្តែងដោយឃ-ាត់ ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺឈ្មោះ ចឹក រ៉ាម៉ន ភេទប្រុស អាយុ​៣២ ឆ្នាំ មានទីលំ នៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់​ដំ បងនិងឈ្មោះ ឈឿង លី​សៀ​ន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំ នៅភូមិព្រៃស្វា យ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់​ដំ បង។
*-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសា រធាតុញៀនចំនួន០៤ថង់
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) ។
-ម៉ូតូចាស់កែច្នៃចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើបានរៀប ចំសំណុំរឿងបញ្ជូនមកការិយាល័យជំ នាញខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *