អភិបាលខេត្ត​សៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីការទប់ស្តាក់ការសាងសង់សំណង់ និងការខុសច្បាប់ផ្សេងៗនៅក្នុងភូមិទាំង ១១៤ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ខេត្តសៀមរាប: នៅថ្ងៃទី២៦ ខែឧសាភា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការទប់ស្កាត់ការសាងសង់សំណង់ និងការ្យខុសច្បាប់ផ្សេងៗ នៅក្នុងភូមិទាំង ១១៤ភូមិ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក ឯកឧត្តម អភិបាលខេត្តបានធ្វើការណែនាំដូចខាងក្រោម៖
១-ប្រជុំផ្សព្វផ្សាយ និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងសេចក្តីព្រាងស្តីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដល់អាជ្ញាធរក្រុង ស្រុក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
២-អាជ្ញាធរមូលដ្ឋាន ត្រូវទប់ស្កាត់ និងហាមឃាត់ដាច់ខាតចំពោះការសាងសង់សំណង់ថ្មីលើទីតាំងថ្មី ការឈូសឆាយដីព្រៃ…នៅក្នុងតំបន់ក្រហម និងទប់ស្កាត់ការវិលត្រលប់របស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *