អភិបាលខេត្តពោធិ៍សាត់ អញ្ជើញអធិបតីក្នុងពិធីអបអរសាទរ «ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩»

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរ «ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ និងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុកទាំង៧ នៃខេត្តពោធិ៍សាត់»។

ពិធីនេះបានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនយ៉ាងច្រើនកុះករ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *