អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់ គឹមហុង នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់

(កំពង់ចាម) :នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់ គឹមហុង នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលបានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សូមចូលរួមរំលែកទុក្ខ ជាមួយលោក ហ៊ត់ គឹមហុង ដែលបានបាត់បង់លោកឪពុកជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ។

ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឧបាសក នួន ហុងលីម បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *