ខេត្តព្រៃវែង៖ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងគាំទ្រដល់ប្រជាកសិករ «ផ្សារផលិតផលខ្មែរខេត្តព្រៃវែង» កំពុងតែដំណើរការដាក់លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ។ នៅក្នុងផ្សារនេះ មានការដាក់លក់នូវកសិផល និងផលិតផលជាច្រើន ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីស្នាដៃប្រជាកសិករ ក៏ដូចជាសិប្បកម្មនានានៅក្នុងខេត្តព្រៃវែង។ រាល់មុខទំនិញ និងម្ហូបអាហារទាំងអស់ សុទ្ធសឹងតែជាផលិតផលដែលមានប្រភពច្បាស់លាស់ ធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ។
កាលបរិច្ឆេទលក់ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ រៀងរាល់សប្តាហ៍
ដែលមានទីតាំងស្ថិតនៅបរិវេណខាងមុខ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។
សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងសាធារណជនទាំងអស់ អញ្ជើញមកចូលរួមទស្សនា និងជួយគាំទ្រទិញផលិតផលខ្មែរ ដើម្បីរួមចំណែកជួយបង្កើនប្រាក់ចំណូលដល់កសិករ និងជំរុញការអភិវឌ្ឍសិប្បកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

