អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

ខេត្តព្រះសីហនុ: នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់ម្ចាស់ក្រុមហ៊ុន-អាជីវកម្ម រោងចក្រ សហគ្រាស-សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ ផ្ទះសំណាក់ ផ្ទះជួល និងបងប្អូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ មានគោលបំណងធានាឱ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយជូនប្រជាជន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគដែលមកទស្សនា កម្សាន្ត និងប្រកបធុរកិច្ចនៅក្នុងខេត្តប្រកបដោយភាពសុខសាន្ត និងកក់ក្តៅ។

បង្កើនកិច្ចសហការរវាងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កង កម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធជាមួយស្ថាប័ននានា ក្នុងការរៀបចំកម្លាំងមធ្យោបាយ និងវិធានការសរុប ដើម្បីប្រយុទ្ធប្រឆាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនៅក្នុងខេត្តព្រះសីហនុឱ្យបានល្អប្រសើរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *