ខេត្តបាត់ដំបង: នៅព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៦ នេះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់តាំងលោកឱ្យលោក ឧត្ត មសេនីយ៍ត្រី យឹម វិចិត្រស្នងការរងនិងលោកអធិការនគរបាលស្រុកឯកភ្នំស្រុកថ្មគោលនិងស្រុកភ្នំ ព្រឹកបានទៅសួរសុខទុក្ខលោកវរសេ នីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
ជាមួយនឹងការសាកសួរសុខទុក្ខនេះ បាននាំយកថវិកាផ្ទាល់របស់លោកស្នងការចំនួន២.២០០.០០០រៀល(ពីរលាននិងម្ភៃម៉ឺនរៀល)ប្រគល់ជូនលោកសន និល ក្នុងពេលនោះផងដែរ។
លោកវរសេនីយ៍ឯក សន និល និងភរិយាគោរពថ្លែងអំណរគុណចំពោះលោកស្នងការ លោកស្នងការរងនិងលោកអធិការដែលបានមកសួរសុខទុក្ខលោកដល់មន្ទីរពេទ្យ ព្រមទាំងបានចែករំលែកនូវថវិកាមួយចំនួនដេីម្បីសម្រាកបន្ទុកក្នុងការព្យាបាលជំងឺរបស់លោកទាំងពេលមុនៗរហូតដល់ពេលបច្ចុប្បន្ន។ លោកនិងគ្រួសារសូមគោរពជូនពរលោកទាំងអស់សូមទទួលបានជោគជ័យគ្រប់ភារកិច្ច។




