អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងាររុះរើសំណង់ផ្សេងៗ នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់: នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងាររុះរើសំណង់ផ្សេងៗនៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ ដែលស្ថិតនៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចស្ពានថ្មថ្មីមុខសាលាខេត្ត រហូតដល់ស្ពានដែក ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ និងជំរុញការកែលម្អសោភណភាពក្រុងឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រង។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានពិនិត្យមើលស្ថានភាពជាក់ស្តែងនៃដំណើរការរុះរើសំណង់ដែលប៉ះពាល់ដល់ចំណីស្ទឹង និងបានផ្តល់ការណែនាំដល់មន្ត្រីជំនាញឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសរៀបចំ ដើម្បីធានាបាននូវសោភណភាព និងផាសុកភាពសម្រាប់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយច្រាំងស្ទឹងនេះ គឺជាកិច្ចការអាទិភាពមួយក្នុងការកែប្រែមុខមាត់ក្រុងពោធិ៍សាត់ ឱ្យក្លាយជាទីក្រុងដែលស្អាត មានបរិស្ថានល្អ និងជាកន្លែងសម្រាកកម្សាន្តដ៏សមរម្យសម្រាប់សាធារណជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *