ក្មេងទំនើងបង្ហោះម៉ូតូចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាណន់បង្រ្កាបបន្ទាប់ពីពួកគេប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿងជិះបង្ហោះក្នុងមូល ដ្ឋាន!

ខេត្តបាត់ដំបង: ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នៅចំ ណុចភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងការចង្អុលទិសដឹកនាំរប ស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោហេង បារាំង អធិការនគរបាលស្រុកបាណន់ដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាយដំរាំបង្ក្រាបករណី ក្មេងទំនើង (បង្ហោះម៉ូតូ)តាមដងផ្លូវក្នុងមូលដ្ឋានខាងលើ ក្នុងនោះបានធ្វើការនាំខ្លួនពួកគេចំនួន០៥នាក់មកកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួររួមនិងម៉ូតូចំនួន០៣គ្រឿងដែលជាមធ្យោបា យជិះធ្វើសកម្មភាពបង្ហោះ។

សមត្ថកិច្ចបានឱ្យឪពុក​ ម្តាយមកធានាយកទៅអប់រំនៅមូលដ្ឋានវិញបបន្ទា​ប់ពីសមត្ថកិច្ចបានអប់រំ​បណែនាំឱ្យពួកគេឈប់ប្រព្រឹត្តបែបនេះបន្តទៀត​ ហេីយម៉ូតូបានរក្សាទុករយៈពេល០៣ខែសិន៕ព្រំ ហន!

Processed with Rookie Cam

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *