សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំថ្មី និងសមិទ្ធផលនានា នៅទីស្នាក់ការគណៈកម្មា

ខេត្តព្រៃវែង: នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី២៥  ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំថ្មី និងសមិទ្ធផលនានា នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ស្រុកមេសាង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

ពិធីនេះដែរក៏មានការនិមន្ត-អញ្ជើញចូលរួមពីសំណាក់÷ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា -ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរសម្ដេចក្រឡាហោម ឯកឧត្តម ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង ឯកឧត្តម អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្ស ស្រុក ឃុំ ភូមិ និងមេឃុំ មេភូមិ ព្រមទាំងសមាជិក សមាជិកាបក្សជាច្រើនរូបផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *