អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥,២៩៦ប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ៤ភូមិ ក្នុងស្រុកតាលោសែនជ័យ!

ខេត្តពោធិ៍សាត់៖ ក្រោមម្លប់នៃសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុប៥,២៩៦ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ពិធីនេះត្រូវបានរៀបចំឡើង នៅបរិវេណវត្តឧត្តមប្រិយជា ហៅវត្តច្រាបប្រជា ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *