អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយប្រតិភូអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

ខេត្តព្រះសីហនុ: នៅរសៀលថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលស្វាគមន៍ ពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយប្រតិភូអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក។ កិច្ចជំនួបពិភាក្សាការងារនេះដែរ ក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តជាច្រេីនរូបទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *